កម្លាំងប៉ូលិសខេត្តកណ្ដាលបើកការស្រាវជ្រាវនិងឃាត់ខ្លួនបាន២នាក់ ខណៈ៦នាក់ទៀតកំពុងរត់គេចខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា

កណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកលើកដែកបានបើកការស្រាវជ្រាវបង្រ្កាបបានក្មេងទំនើង២នាក់ក្នុងចំណោម៨នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាបង្កដោយក្រុមក្មេងទំនើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១៖៣០នាទី នៅចំណុចនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ។

ប្រភពបន្តថា ជនសង្ស័យទាំង២នាក់ដែលបានឃាត់ខ្លួន៖ ១៖ ឈ្មោះ ឈាង វ៉ាន់ដេត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល  គ្មានសារធាតុញៀនក្នុងទឹកនោម(-) ។ និង២៖ ឈ្មោះ សុង រតនៈ ហៅ ចិន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល គ្មានសារធាតុញៀនក្នុងទឹកនោម(-)។

ប្រភពបន្តថា ជនសង្ស័យទាំង៦នាក់ដែលបានគេចខ្លួន៖ ១៖ ឈ្មោះ នី សុខចាន់ ហៅ(ទី) ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
២៖ ឈ្មោះ ធួន សុថាត់ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុក លើកដែក ខេត្តកណ្តាល។ ៣៖ ឈ្មោះ អ៊ូ សូនី ហៅ(នី) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ ៤៖ ឈ្មោះ សំ ផានុន ហៅ(គា) ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។៥៖ ឈ្មោះ យ៉ា រស្មី ហៅ(ស្មី) ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្ត កណ្តាល។ ៦៖ ឈ្មោះ ឈាង វ៉ាន់ឌី ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុក លើកដែក ខេត្ត កណ្តាល។

វត្ថុតាងចាប់យកបាន៖ ពូថៅផ្លែដែក១, និងកូនកាំបិទចុងស្រួច១, ចបកាប់ដងឈើប្រវែង ១,២០ម៉ែត្រ ចំនួន០១, ចបជីកដែកប្រវែង ១ ម៉ែត្រ ចំនួន០១, សាងផ្លែដែកមុខប្រាំពីរដងឈើប្រវែង ២,២០ ម៉ែត្រចំនួន០១។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង