ក្រុមប៉ូលិសព្រហ្មទណ្ឌមហាផ្ទៃតាមចាប់ខ្លួនជនដៃដល់ក្នុងករណីឃាតកម្ម នៅស្រុកត្បូងឃ្មុំបាន២នាក់
ភ្នំពេញ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០៖១៥នាទី ត្រង់ចំណុចភូមិ៦.១២ សង្កាត់វិហារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៥៧ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ របស់លោក គង់ តាំងម៉េង ចៅក្រមស៊េីបសួរសាលាដំបូងខេត្តត្បូងឃ្មុំ លើឈ្មោះ ឈ្លូញ ដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណី ឃាតកម្ម ប្រព្រឹត្តនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
នៅថ្ងៃដដែល វេលាម៉ោង១២៖២០នាទី ត្រង់ចំណុចភូមិតំណាក់ចា ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៥៦ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ របស់លោក គង់ តាំងម៉េង ចៅក្រមស៊េីបសួរសាលាដំបូងខេត្តត្បូងឃ្មុំ លេីឈ្មោះ ឈាង ឃាង ហៅង៉ោល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលេីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕