ក្បួនដង្ហែព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់ផ្ដើមចេញដំណើរពីវត្តឧណ្ណាលោមឆ្ពោះ ទៅកាន់ព្រះមេរុមុខវត្តបទុមវតី
ភ្នំពេញ៖ ក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់ផ្ដើមចេញដំណើរពីវត្តឧណ្ណាលោមហើយ នាព្រលឹ មថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៤នេះ ទៅតាមបណ្តោយមហាវិ ថីព្រះស៊ីសុវត្ថិទៅវត្តភ្នំ បន្តតាមបណ្តោយមហាវិថីព្រះនរោត្តមឆ្ពោះមកកាន់វិមានឯករាជ្យ និងបន្តទៅកាន់ព្រះមេរុ នៅមុខវត្តបទុមវតីដើម្បីធ្វើពិធីថ្វាយព្រះភ្លើង។
សូមរម្លឹកជូនថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា យាងចូលព្រះទិវង្គតនៅវេលាម៉ោង ៥៖៤0នាទីល្ងាចថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ វត្ត ឧណ្ណាលោម ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សាដោយព្រះជរាពាធ។
បន្ទាប់ពីព្រះទិវង្គត រាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំស្ដីពីការចូលរួ មគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេពវង្ស ដោយក្នុងនោះ ប្រកាសថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ, គ្រប់ក្រសួង ស្ថាប័នសា លារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្រ្ដីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ ប្រភេទគ្រប់ទីវត្ដអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ត្រឹ មពាក់កណ្ដាលនៃដងទង់ជាតិនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងឱកាសតម្កល់ព្រះបរមសព៣ខែកន្លងទៅនេះ មានការយាងនិមន្ត និងអញ្ជើញមកគោរព ថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេ ព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាពីព្រះមន្ត្រីស ង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកប្រទេសគ្រប់លំដាប់ថ្នាក់ និងមន្ត្រីសង្ឃជាន់ខ្ពស់អន្តរជាតិ និងមន្ត្រីទូតបរទេស ប្រចាំព្រះ រាជាណាចក្រកម្ពុជាផងដែរ។
ចំណែកឯពិធីថ្វាយព្រះភ្លើ ងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះ មានមន្ត្រីសង្ឃជាន់ខ្ពស់ជាច្រើនប្រទេស បាននិមន្តចូលរួមដើម្បីជាការដឹងដ៏ជ្រាកជ្រៅចំពោះ ព្រះបរមសព។
ខណៈ ក្បួនដង្ហែព្រះបរមសពប្រុងប្រៀបរៀបនឹងចេញដំណើរទៅហើយប្រជាពុទ្ធបរិស័ទបង្ហាញអារម្មណ៍សង្វេគស្រណោះអាឡោះអាល័យព្រះបរមសពជាពន់ពេកចំពោះគុណូបការៈដ៏ថ្លៃថ្លាដែលបានបូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី