ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពយកពូថៅ ប្រណិតកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យត្រូវចំជង្គង់ខាងស្តាំ១កន្លែង និងប្រអប់ជើងខាងស្តាំ១កន្លែង

ពោធិ៍សាត់៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពចូលទៅក្នុងតូបលក់ដូរចាប់ហួយរបស់ជនរងគ្រោះ រួចយកពូថៅ ប្រណិតកាប់ទៅលើបណ្ដាលឲ្យត្រូវចំជង្គង់ខាងស្តាំ១កន្លែង និងប្រអប់ជើងខាងស្តាំ១កន្លែងនិងប៉ុនប៉ងលួចយកទ្រព្យសម្បត្តិនៅក្នុងតូបលក់ដូររបស់ជនរងគ្រោះកាលពីវេលាម៉ោង១៩៖១៥នាទីថ្ងៃទី០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង។នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ពៅ សុខុម ភេទ អាយុ ៣៤ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរនគរបាល។ ដោយឡែកជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូ១គ្រឿងម៉ាក HONDA C.១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ស្លាកលេខ ពោធិ៍សាត់ ១៣.៤៩៧៥ ។

ប្រភពបន្តទៀតថា ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចេញអន្តរាគមន៍ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់៖  ១៖ ឈ្មោះ ជាតិ សុបញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ខ្មែរ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មុខរបរសិស្ស ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុជាមួយនឹងវត្ថុតាងពូថៅ១ដើម ខណៈធ្វើតេស្តទឹកនោម មានសារធាតុញៀន។ និង២៖ ឈ្មោះ អៀង ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ខ្មែរ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មុខរបរសិស្សរបរសិស្ស ត្រូវបានឃាត់ខ្លួននៅក្រុងពោធិ៍សាត់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង២២៖៣០នាទី និងវត្ថុតាងតាង ម៉ូតូ១គ្រឿង ជាមួយមធ្យោបាយប្រព្រឹត្តបទល្មើស ខណៈធ្វើតេស្តទឹកនោម គ្មានសារធាតុញៀន៕

អត្ថបទដែលជាប់ទាក់ទង