តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកស្នងការ ឈឿន សុចិត្ត កម្លាំងប៉ូលិសស្រុកអង្គស្នួលបានចុះត្រួតពិនិត្យសិស្សានុសិស្សក្បែរ៤០០០នាក់ រកឃើញបារីអេឡិចត្រនិក បៀ និងកាំភ្លើងខ្លីជ័រ១ដើម

កណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានសហការជាមួយគ្រឹះស្ថានមធ្យមសិក្សាចុះត្រួតពិនិត្យ និងចាប់យកបារីអេឡិចត្រនិក(វ៉េប) និងឧបករណ៍ផ្សេងៗដែលបង្កឲ្យគ្រោះថ្នាក់ ឬហានិភ័យប៉ះពាល់ដល់សុខភាពចំពោះសិស្សានុសិស្សនៅវិទ្យាល័យចំនួន០២នៅស្រុកអង្គស្នួល។

ជាលទ្ធផលនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាល័យ ហ៊ុន សែន លំហាច ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បានត្រួតពិនិត្យសិស្សានុសិស្សសរុប​ចំនួន២,៧២៨​នាក់ ​ក្នុងនោះសិស្សស្រី​ ១,៤២២​នាក់​ ដោយបានដកហូត​បារីអេឡិចត្រូនិច​ (វ៉េប)​ ០១ដេីម​ និងកាំភ្លេីងខ្លីជ័រ​ក្នុងកាតាប​ ចំនួនមួយដេីមពីសិស្សឈ្មោះ​ រិន​ សុភា​ ភេទ​ ប្រុស​ អាយុ​ ១៩ឆ្នាំ​ រៀនថ្នាក់ទី​១២​ C ដែលមាន​បារីអេឡិចត្រូនិច​ (វ៉េប)​ នៅក្នុងកាតាប​ចំនួន​ ១ដេីម និងឈ្មោះ​ ថុល​ ហ្គិចលាប​ ភេទ​ ស្រី​ អាយុ​ ១៣​ឆ្នាំ​ រៀនថ្នាក់​ ទី​៨​ F មាន​កាំភ្លេីងខ្លីជ័រ​ ក្នុងកាតាប​ ចំនួន០១ដេីម។

ចំពោះសិស្ស​០២នាក់ខាងលេី​ លោកគ្រូបានអញ្ជេីញឪពុកម្តាយមកដល់សាលារៀន​ ដេីម្បីចូលរួមធ្វេីកិច្ចសន្យាអប់រំ​ និងទទួលកូនយកទៅធ្វេីការអប់រំបន្តនៅផ្ទះ។

នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ ត្រពាំងត្នោត​ ស្ថិតនៅភូមិ​ ត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាលបានត្រួតពិនិត្យសិស្សានុសិស្ស​សរុប១,២៤៧នក់ ក្នុងនោះសិស្ស​ស្រី៦៦៤នាក់ដោយបានដកហូត​ពីសិស្សានុសិស្ស០៤នាក់ មានបារីអេឡិចត្រូនិច​ (ម៉ាស៊ីន+ក្បាលវ៉េប)​ ចំនួន០២ដេីម​ ទឹកវ៉េប០១ដបតូច និងបៀ​០១ហ៊ូ ពីឈ្មោះ​ សាត​ សុពន្លឺ​ ភេទប្រុស​ អាយុ ​១៤ឆ្នាំ​ រៀនថ្នាក់ទី​៩E មានបារីអេឡិចត្រូនិច​ (ម៉ាស៊ីន+ក្បាលវ៉េប)​ ០១ដេីម​ ,ឈ្មោះ​ សេង​ វិធី​ ភេទប្រុស​ អាយុ​១៦ឆ្នាំ​ រៀនថ្នាក់ទី​៩C មាន​ ទឹកវ៉េប០១ដបតូច​ និងក្បាលវ៉េប០១, ឈ្មោះ​ ណែម​ ម៉ានីត​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ រៀនថ្នាក់ទី​១២B មានបារីអេឡិចត្រូនិច​ (ម៉ាស៊ីនវ៉េបគ្មានក្បាល)​ ០១ដេីម​ និងឈ្មោះ​ ចេង​ មករា ភេទ​ ប្រុស​ អាយុ​ ១៧ឆ្នាំ​ រៀនថ្នាក់ទី​ ១១B មានបៀ០១ហ៊ូ ក្នុងកាតាប។

ចំណាត់ការចំពោះសិស្ស​០៤នាក់ខាងលេី​ លោកគ្រូបានអញ្ជេីញឪពុកម្តាយមកដល់សាលារៀន​ ដេីម្បីចូលរួមធ្វេីកិច្ចសន្យាអប់រំ​លេីកទី១​ តាមបទបញ្ជាផ្ទៃក្នុងសាលា និងឱ្យឪពុកម្តាយទទួលកូន យកទៅធ្វេីការអប់រំបន្តនៅផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង