លិចទូកកំពង់ចម្លងនៅភូមិឈូកស្ទឹងឃុំឈូករបណ្ដាលឲ្យលង់ទឹកស្លាប់យុវតីសិស្សសាលាម្នាក់

កំពង់ធំ៖ យុវតីជាសិស្សសាលាម្នាក់បានស្លាប់យ៉ាងរន្ធត់ក្នុងហេតុការណ៍លិចទូក ខណៈសិស្សានុសិស្សជាច្រើននាក់ បានកំពុងជិះទូកចម្លងពីភូមិឈូកស្ទឹងឃុំឈូក ទៅភូមិជាំបឹងឃុំស្រើង ស្រុកប្រាសាទសំបូរ បណ្ដាលឲ្យលិច។

តាមប្រភពបានឲ្យដឹងថា នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីលិចទូកកំពង់ចម្លងភូមិឈូកស្ទឹងឃុំឈូក ទៅភូមិជាំបឹងឃុំស្រើងស្រុកប្រាសាទសំបូរបណ្ដាលឲ្យលង់ទឹកស្លាប់មនុស្សចំនួន០១នាក់។

ប្រភពបានបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ អ៉ី សុភ័ក្រ ភេទស្រី អាយុ ១៣ឆ្នាំ នៅភូមិជាំបឹងឃុំស្រើង ស្រុកប្រាសាទសំបូរ។

ប្រភពបានបន្តទៀត មូលហេតុដោយជិះគ្នាច្រើនលើសចំណុះទើបបណ្ដាលឱ្យទូកលិច។ ចំពោះសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង