នៅទីបំផុត, ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យបញ្ចប់គោរមងារ «ឧកញ៉ា» ពីបុគ្គលឈ្មោះ ស្រី ស៊ីណា
ភ្នំពេញ៖ នៅទីបំផុត, ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យបញ្ចប់គោរមងារ «ឧកញ៉ា» ពីបុគ្គលឈ្មោះ ស្រី ស៊ីណា។
គួររំលឹកថា ខ្មាន់កាំភ្លើងដែលមានឈ្មោះ ស្រី ស៊ីណា បានមានទំនាស់ពាក្យសម្តីគ្នា និងបាញ់ប្រហារទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ចំនួន២នាក់កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ គំរោង៧ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលបានស្លាប់គឺជាគូដណ្ដឹងនឹងគ្នាមានឈ្មោះ ឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ៕