មេឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់
តាកែវ៖ មេឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់នៅកាលពីវេលាម៉ោងប្រមាណ៤៖៣០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នំា២០២៤។ នេះបើតាមប្រភពពីលោក ងួន ឌីណា អភិបាលស្រុកគិរីវង់ដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោក ងួន ឌីណា បានបន្តថា សពរបស់លោក ទេព កន មេឃុំព្រះបាទជាន់ជុំ ត្រូវបានតម្កល់និងធ្វើបុណ្យនៅគេហដ្ឋានក្រុមគ្រួសារ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។
លោកអភិបាលស្រុកគិរីវង់បានលើកឡើងយ៉ាងដូច្នេះថា លោកនិងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព។
លោក ងួន ឌីណា បានបន្ថែមថា យើងបានបាត់បងធនធានមនុស្សដ៏សំខាន់ បាត់បង់មេឃុំដ៏ល្អ មួយរូប៕