ឯកឧត្តមអគ្គនាយក ឈន សាណាត អញ្ញើញចុះពិនិត្យពន្ធនាគារខេត្តកណ្តាល

កណ្តាល៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ញើញចុះសួសុខទុក្ខមន្រ្តីក្នុងពន្ធនាគារខេត្តកណ្តាល និងបានផ្តល់អនុសាសន៍នែនាំដល់មន្រ្តីក្រោមឱវាទបន្តអនុវត្តន៍ផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានពន្ធនាគារ។

ឯកឧត្តមបានបន្តពិនិត្យស្ថានភាពរស់នៅរបស់ជនជាប់ឃុំតាមបន្ទប់ ទីធ្លាហាត់ប្រាណ បណ្ណាល័យ បន្ទប់រៀន កម្មវិធីបណ្តុះបណ្តាលជំនាញនានា និងរបបអាហារផងដែរ។

ឯកឧត្តមបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Claudia Soares Gomez Diaz អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្សប្រចាំនៅកម្ពុជា(OHCHR) និងសហការី៕

 

 

អត្ថបទដែលជាប់ទាក់ទង