កូនប្រុសពៅរបស់សម្តេចធិបតីប្រឡងកំរិតសកលនៅទីក្រុងឌូបៃ ទទួលបានមេដាយមាសរហូតដល់២គ្រឿង មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស

ភ្នំពេញ៖ ពិតជាឆ្លាតវៃ និងពូកែណាស់ កូនប្រុសពៅរបស់សម្តេចធិបតី និងជាចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ បានប្រឡងកំរិតសកលនៅទីក្រុងឌូបៃ ទទួលបានមេដាយមាសរហូតដល់ពីរគ្រឿង មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស។

នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន​ សែន បានបង្ហោះខ្លឹមសារថា៖

«តាមិនខ្វល់ថា ចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុន ក្រោយបានទទួលដំណឹងថា ចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។

តាយាយញញឹមពេលចៅចេញដំណើរទៅរីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបានដំណឹងថា ចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។

ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ ជាមួយសិស្សពីប្រទេសផ្សេងទៀត។

តាក៏មានមោទនភាពផងដែរ ចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃ ក្នុងថ្នាក់និង កំរិតខុសៗគ្នាដែលបង្ហាញថា ចៅៗជាសិស្សពូកែរបស់កម្ពុជា

ទើបអាចចូលប្រឡងកំរិតសកលបាន។ សូមអបអរសាទរជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់»៕

អត្ថបទដែលជាប់ទាក់ទង