លោក​ ម៉ឹង​ យូឡេង ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នាវា​ចម្លង​ ដរចម្លង​ និង​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដរចម្លង​អនុវត្ត​តាម​សារាចរ​ណែនាំ​របស់ក្រសួង​សាធារណការ​

កណ្ដាល៖ លោក​ ម៉ឹង​ យូឡេង​ ប្រធានមន្ទីរសាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្តកណ្តាល​ និង​សហការី ​នៅព្រឹក​ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បាន​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នាវា​ចម្លង​ ដរចម្លង​ និង​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដរចម្លង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​សារាចរ​ណែនាំ​លេខ​០០១​ សក.សរ​ របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។

លោក​ ម៉ឹង​ យូឡេង​ បាន​ចែកអាវពោងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ​ សិស្សា​នុសិស្ស​ និង​អ្នក​ដំណើរ​ឆ្លង​ទៅមកនៅកំពង់ចម្លងផ្សារស្អាងព្រែកតូច ចំនួន​១០០អាវពោង​។

លោកប្រធាន​មន្ទីរ​បានជំរុញ​អប់រំ​ផ្សព្វផ្សាយសារាចរ​ណែនាំ​បន្ថែមដើម្បីពង្រឹងរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ​លេខ ០០១ សក.សរ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី​ ១២​ ខែមិថុនា​ ឆ្នាំ​២០២៤​ ដេីម្បី​ធានា​សុវត្ថិភាព​អាយុ​ជីវិត១០០%​ ជូនបងប្អូន​ប្រជាពលរដ្ឋ​ប្អូនៗ​កូន​ក្មួយ​ជា​សិស្សា​នុសិស្ស​ និង​បង្ការ​ហានិភ័យ​គ្រោះថ្នាក់​ជា​យថាហេតុ​ផ្សេងៗ​ នៅ​រដូវ​ទឹក​ឡើង​នេះ​។

គួរក្នុងពិធីខាងលើ ​ក៏មាន​ការចូលរួមពីអាជ្ញាធរស្រុកស្អាង កងកំលាំង ម្ចាស់កំពង់ចម្លង លោក​នាយក​សាលា​ ក្រុមកាយរិទ្ធ  ប្អូនៗ​ សសយក​ និងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនស្អាង ជាច្រើន​នាក់ទៀត៕

អត្ថបទដែលជាប់ទាក់ទង