សពក្មេងប្រុសម្នាក់ដែលបានឆក់ខ្សែភ្លើងស្លាប់ត្រូវបានម្ចាស់​រឺម៉ក​ជាជនបង្កលួចដឹកយកទៅបាត់ថែមទៀត

 

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​១២យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២​ ខែ​កក្ដដា​ ឆ្នាំ​២០២៤​មានករណីក្មេង​ប្រុស​ម្នាក់បានឆក់ខ្សែភ្លើងស្លាប់បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៤។

បើតាមប្រភពបានបន្តថា ករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ខាងលើ ដោយសារប្តី​ប្រពន្ធ​២នាក់​បាន​តខ្សែ​ភ្លេីង​ជាប់​ជាមួយ​រឺម៉ក​ការ​ពារខ្លាចគេ​លួច​ តែបែ​ជា​ត្រូវ​ឆក់​​ក្មេង​ប្រុស​ម្នាក់ស្លាប់ទៅវិញ។

ប្រភពបន្តថា ក្រោយមក​ម្ចាស់​រឺម៉ក​បាន​លួចដឹកសព​ចេញ​ពី​កន្លែង​កេីត​ហេតុ​និង​បាន​ប្រមែប្រមូល​សម្ភារៈ​ពី​ក្នុង​ផ្ទះ​រត់​គេច​ខ្លួន​បាតសម្រោល។

បច្ចុប្បន្នក្រុមគ្រួសារ​សពនិងអាជ្ញាធរនៅមិនទាន់រកឃើញសពនៅ​ឡេី​យនោះ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង