ឯកឧត្ដម គួច ចំរើន បញ្ជាក់ថា មិនមានការបិទទីងមោងនោះទេ គ្រាន់តែស្នើឱ្យរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ

កណ្ដាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្ដម គួច ចំរើន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ពុំមានការបិទមិនឱ្យលេងទីមោងនោះទេ គ្រាន់តែស្នើសុំ ឱ្យរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរ។

ការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តរូបនេះ បានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយនាពេលថ្មីៗនេះ អំពីការរបិទទីងមោងមិនឱ្យលេងតទៅទៀត។

បើតាមសំណេររបស់ឯកឧត្តម គួច ចំរើន នឹងជួបជាមួយបងប្អូនអ្នកលេងទីមោងនាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង