នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចដកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចេញពីតំណែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចចេញអនុក្រឹត្យផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន២រូបរបស់ក្រសួងបរិស្ថានឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ។

មន្ត្រីរាជការចំនួន២រូបដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចចេញអនុក្រឹត្យផ្ទេរភារកិច្ច៖ ទី១-លោក ឆៅ ប៊ុនធឿន ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ១ ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។ និងទី២៖ លោក គង់ ពុទ្ធីរ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន៕

 

អត្ថបទដែលជាប់ទាក់ទង