មេប៉ូលិសខេត្តកណ្ដាលបានកំពុងបញ្ជាឲ្យកម្លាំងជំនាញតាមចាប់ក្រុមក្មេងទំនើងបង្ហោះម៉ូតូយកមកចាត់ការតាមនីតិវិធី

កណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធករណីក្រុម ក្មេងទំនើងបានបង្ហោះម៉ូតូ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយត្រូវបានអ្នកធ្វើដំណើរតាមផ្លូវថតបានរូបភាពសកម្មភាពខាងលើ រួចយកមកផ្សព្វផ្សាយក្នុងបណ្តាញសង្គម។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានចេញបញ្ជាឲ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមក្មេងទំនើងខាងលើ ដើម្បីយកមកចាត់ការតាមនីតិវិធីហើយ៕

អត្ថបទដែលជាប់ទាក់ទង