នៅព្រឹកថ្ងៃនេះ កងរាជអាវុធហត្ថខេត្តកណ្តាលធ្វើពិធីផ្តល់ឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមសង្គ្រោះជីវិតជាចាំបាច់

កណ្ដាល៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ កងរាជអាវុធហត្ថខេត្តកណ្តាលបានរៀបចំធ្វើពិធីផ្តល់ឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម អបអរសាទរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) ដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមសង្គ្រោះជីវិតជាចាំបាច់។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

គួរជម្រាបជូនថា ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បើតាមសេចក្តីជូនដំណឹងខាងលើ កងរាជអាវុធហត្ថខេត្តកណ្តាល សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត អញ្ជើញចូលរួមបរិច្ចាកឈាមជាមួយយោធិននៃកងរាជអាវុធហត្ថខេត្តកណ្តាលយើងខ្ញុំ ដោយក្តីសប្បុរស៕

អត្ថបទដែលជាប់ទាក់ទង