អភិបាលខេត្តកណ្ដាលណែនាំអ្នកពាក់ព័ន្ធត្រូវសិក្សាឲ្យច្បាស់ពីប្រវត្ត និងរចនាបថរបស់ទីងមោង ជៀសវាងការរចនាប្រាសចាករចនាបថរបស់ខ្មែរ

កណ្ដាល៖ ឯកឧត្ដម គួច ចំរើន បានណែនាំក្រុមការងារថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធត្រូវសិក្សាឲ្យបានច្បាស់ពីប្រវត្ត និងរចនាបថរបស់ទីងមោង ដើម្បីចងក្រងទុកជាឯកសារ ជៀសវាងការរចនារូបទីងមោងដែលប្រាសចាកពីទម្រង់ និងរចនាបថរបស់ខ្មែរ។

ការណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា​ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ នៃការហែរទានព្រះវស្សា និងការហែរទីងមោង សំដៅធ្វើយ៉ាងណាឲ្យមានសណ្តាប់ធ្នាប់ និងរក្សានូវវប្បធម៌ប្រពៃណី។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។

នៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ នៃការហែរទានព្រះវស្សាខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត ហាក់ សុខមករា លោកស្នងការនគរបាលខេត្ត ឈឿន សុចិត្ត លោក លោកស្រី និងព្រះគ្រូអនុគណស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងអ្នកគ្រប់គ្រងទីងមោងក្នុងស្រុកស្អាង៕

អត្ថបទដែលជាប់ទាក់ទង