នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខកងកម្លាំងក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រធ្លាក់នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយកងកម្លាំងកំពុងប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រធ្លាក់ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់កងកម្លាំងចម្រុះ ដែលបានធ្វើនៅទីបញ្ជាការកងការពារព្រំដែនលេខ៥០១ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនកងកម្លាំងដែលកំពុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រធ្លាក់ទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តតាមបទបញ្ជាប្រមុខថ្នាក់ដឹកនាំ។

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដែលបានដឹកនាំកងកម្លាំងចំណុះយោធភូមិភាគទី៥ បំពេញបេសកកម្មប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រធ្លាក់ សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខកងកម្លាំង ដែលកំពុងបំពេញប្រតិបត្តិកតាមបទបញ្ជា និងបន្តខិតខំប្រឹងប្រែងរុករកឧទ្ធម្ភាគចក្រធ្លាក់ឲ្យអស់លទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង