អង្គភាពACUឃាត់ខ្លួនអតីតលោកផ្កាយ៣ មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖
 លោកផ្កាយ៣ មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើតាមប្រភពដែលបណ្តាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ប្រភពបានឲ្យដឹងថា ការឃាត់ខ្លួនខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង តារា និងលោក ឡាច សំរោង ក្នុង «អំពើឆបោក»។

គួរជម្រាបថាលោក មួង ឃីម ជាឧត្ដមសេនីយ៍ឯកនិងមានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តែពេលនេះ លោកបានចូលនិវត្តន៍ហើយ។ ដោយឡែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថារកស៊ីខាងវាយថ្ម និងធ្វើផ្លូវ៕

 

អត្ថបទដែលជាប់ទាក់ទង