អភិបាលស្រុកអូររាំង លោក សៀក មុន្នី ចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការធ្វើចរាចរណ៍លើផ្លូវស្ថិតនៅក្នុងក្បាលដីលេខ៦៤១
(មណ្ឌលគិរី)៖ លោក សៀក មុន្នី អភិបាលនៃគណៈអភិបាលស្រុកអូររាំងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់ធ្វើចរាចរណ៍លើផ្លូវស្ថិតនៅ ក្នុងក្បាលដីលេខ៦៤១(សាលាស្រុកថ្មី) ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីកន្លងមក ឲ្យបានជ្រាបថា ដោយយោងការចាំបាច់របស់សាលាស្រុក ក្នុងគម្រោងសាងសង់អគាររដ្ឋបាល និងរបងសាលាស្រុកថ្មី រដ្ឋបាលស្រុកអូររាំង សូមធ្វើការបញ្ឈប់ការធ្វើចរាចរណ៍លើផ្លូវស្ថិតនៅក្នុងក្បាលដីលេខ៦៤១ (ដូចមានក្នុងគំនូសប្លង់)។
លោកអភិបាលស្រុកសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមធ្វើចរាចរណ៍លើផ្លូវបេតុងដែលជាប់ជាមួយ ក្បាលដីលេខ៦៤១(ដូចមានក្នុងគំនូសប្លង់) ដែលមានកន្លងមកសម្រាប់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ជំនួសវិញ។
លោក សៀក មុន្នី មានជំនឿ និងជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងអនុវត្តជាមួយ អាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធដោយស្មារតីទទួលខុសត្រូវខ្ពស់។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹង៖