អបអរសាទរ ឃុំ-សង្កាត់ទាំង១២៧ របស់ខេត្តកណ្ដាលទទួលបានប័ណ្ណសរសើរ ប្រភេទ១ និងប្រភេទ២ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ពីក្រសួងមហាផ្ទៃ

(កណ្តាល)៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញទទួលប័ណ្ណសរសើររបស់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ពីក្រសួងមហាផ្ទៃ នៅក្នុងសន្និបាតត្រួតពិនិត្យផលិតផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅក្នុងសន្និបាតនេះដែរ រដ្ឋបាលឃុំ-សង្កាត់ទាំង១២៧ របស់ខេត្តកណ្ដាល ទទួលបានប័ណ្ណសរសើរ ចំណាត់ថ្នាក់លេខ១ ចំនួន ៩២ឃុំ-សង្កាត់ ចំណាត់ថ្នាក់លេខ២ ចំនួន ៣២ឃុំ-សង្កាត់ និងចំណាត់ថ្នាក់លេខ៣ គ្មាន៕

អត្ថបទដែលជាប់ទាក់ទង