ករណីសន្តិសុខវិទ្យាល័យសេរីភាពវ៉ៃសិស្សត្រូវបានដោះស្រាយបញ្ចប់!

(កណ្ដាល)៖ បន្ទាប់ពីមានការចុះផ្សព្វផ្សាយវីដេអូពីសកម្មភាពវាយតប់គ្នានៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព អមដោយខ្លឹមសារថា បែកធ្លាយវីដេអូចេញពីវិទ្យាល័យ ហ៊ុន សែនសេរីភាព ក្រុងតាខ្មៅ នៅវេលាម៉ោង៩៖៣០នាទីព្រឹក ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានការប្រើអំពើហិង្សាមួយនៅក្នុងវិទ្យាល័យហ៊ុនសែនសេរីភាព ទៅលើសិស្សសាលាដោយអ្នកដែលប្រើប្រាស់អំពើហិង្សានោះគេបានឱ្យដឹងថាមានរហ័សនាមសន្តិសុខជើងខ្វេវ។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥បានបញ្ជាឲ្យលោកអធិការនគរបាលក្រុមតាខ្មែរដឹកនាំកម្លាំងជំនាញស្រាវជ្រាវទទួលបានលទ្ធផលថា ជាករណីហិង្សាដោយចេតនា កើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កាលពីវេលាម៉ោង០៨៖៣០នាទីព្រឹក នៅចំណុចក្នុងសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរ.ងគ្រោះឈ្មោះ ពាន សុវ៉ាន់ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ឡុង សម្ផស្ស ភេទប្រុស អា.យុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខសាលា ទីលំនៅបច្ចុប្បន្ន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រភពថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៨៖៣០នាទីព្រឹក ឈ្មោះ ឡុង សម្ផស្ស ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើជាសន្តិសុខសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព គាត់បានដើរមើលពិនិត្យសិស្សមិនគោរពវិន័.យរបស់សាលាហើយក៏ឃើញសិស្សឈ្មោះ ពាន សុវ៉ាន់ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១«L»នៃសាលវិទ្យាល័យ ហ៊ុន សែន សេរីភាព គាត់មិនបានគោរពវិន័.យសាលា សក់គាត់វែង សាលាតម្រូវឱ្យសិស្សពាក់ស្បែកជើង ប៉ាត់តាពណ៌ស ប៉ុន្តែគាត់ពាក់ស្បែកជើងផ្ទាត់ ពេលនោះសន្តិសុខឈ្មោះ ឡុង សម្ផស្ស ក៏បានហៅសិស្សឈ្មោះ ពាន សុវ៉ាន់ដារ៉ា ឱ្យចុះមកធ្វើពលកម្ម តែមិនទាន់បានធ្វើពលកម្មផង ក៏បានទា.ស់ពាក្យសម្តីគ្នា ដោយស​ន្តិសុខបាននិយាយថា៖ កូនឯងខុសវិន័.យ២ដងមកហើយ កុំឱ្យប៉ារបស់កូនមកសាលាទៀត វិន័យសាលារៀន ឱ្យកាត់សក់ខ្លី ពាក់ស្បែកជើងប៉ាត់តា ពណ៌ស ហើយកូនសិស្សក៏បានតបថា៖ មិចក៏យកឈ្មោះប៉ារបស់គេ មកនិយាយ ហើយក៏ស្ទុះមកក្របួ.ចកអាវរបស់សន្តិសុខ ពេលនោះសន្តិសុខក៏ក្រវាសដៃចេញ បន្ទាប់មកកូនសិស្សបានវា.យសន្តិសុខចំនួនពីរដៃចំឆ្អឹងជំនីខាងឆ្វេង ហើយសន្តិសុខក៏បានតដៃទៅវិញចំនួនពីរដៃវិញ រួចក៏មានសិស្សចូលមកបំបែ.កឃា.ត់ចេញកុំឱ្យវាយគ្នាទៀត។

ចំពោះករណីនេះកើតហេតុកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅចំណុចក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រោយពីកើតហេតុភ្លាម លោកនាយកសាលា បានហៅឪពុកម្តាយខាងសិស្សឈ្មោះ ពាន សុវ៉ាន់ដារ៉ា និងសន្តិសុខឈ្មោះ ឡុង សម្ផស្ស មកទីចាត់ការ ធ្វើការដោះស្រាយបញ្ចប់រឿង និងអប់រំណែនាំ និងធ្វើកិច្ចសន្យារៀងៗខ្លួន ឈប់ឱ្យមានបញ្ហានេះតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង