មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញបានចេញដីកាបង្គាប់ឲ្យដោះលែងជនជាប់ចោទឈ្មោះ ព្រីង ម៉ៃ ហើយ!
(ភ្នំពេញ)៖ ទីបំផុត, មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២៤ ខែមីនានេះ បានចេញដីកាបង្គាប់ឲ្យដោះលែងជនជាប់ចោទ ព្រីង ម៉ៃ និងរួចខ្លួនពីបទ«រំលោភសេពសន្ថវៈ» ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមដីកាបង្គាប់ឱ្យដោះលែងដែលអង្គភាព The Mirror News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ។
បើតាមដីកាបង្គាប់ឱ្យដោះលែងថា «យើង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។ បានឃើញសាលដីកាសភាព្រហ្មទណ្ឌលេខ៤០ ក្រX.ឃ.ណ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥របស់ សាលាឧទ្ធរណ៍ភ្នំពេញ ត្រង់ចំណុចទី៣ និងទី៤ បានសម្រេច៖
-ឲ្យឈ្មោះ ព្រីង ម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រួចខ្លួន ពីបទ៖ រំលោភសេពសន្ថវៈ ប្រព្រឹត្តនៅ បន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ ។
-បង្គាប់មកអាជ្ញាធរមានសមត្ថកិច្ចឲ្យដោះលែងឈ្មោះ ព្រីង ម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ចេញពីមណ្ឌលឃុំខ្លួនជាបន្ទាន់ ប្រសិនបើឈ្មោះនេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសអ្វីផ្សេងទៀតទេ។
បានឃើញ ដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៩២៧៤ “ន” ដឃដ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
- ហេតុដូច្នេះបង្គាប់មក លោកប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ធ្វើការដោះលែងឈ្មោះ ព្រីង ម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ចេញពីមន្ទីរឃុំឃាំងជាបន្ទាន់ ប្រសិនបើឈ្មោះនេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសអ្វីផ្សេងទៀតទេ៕