រថយន្តអត់ពន្ធ១២គ្រឿងទៀត ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាប់បាន!

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៦-១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ក្រាបបានរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេសបានចំនួន ១២គ្រឿង សុទ្ធសឹងរថយន្តឆ្វេង។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថារថយន្តអត់ពន្ធទាំង១២គ្រឿងរួមមាន៖

១-រថយន្តម៉ាក LEXUS RX350ពណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2AF-9598 ឆ្នាំម៉ូដែល 2009

២-រថយន្តម៉ាក LEXUS RX330 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 និងទំហំស៊ីឡាំង 3300CC

៣-រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2011 និងទំហំស៊ីឡាំង 1800CC

៤-រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2011 និងទំហំស៊ីឡាំង 1800CC

៥-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008 ពណ៌ស ស្លាកលេខ ភ្នំពេញ 2U-2186

៦-រថយន្តម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-3732

៧-រថយន្តម៉ាក Ford Ranger Wildtrak ចង្កូតឆ្វេង ពណ៌លឿងទុំ ឆ្នាំម៉ូដែល ២០១៩

៨-រថយន្តម៉ាក TOYOTA LANDCRUISER ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំផលិត 2000

៩-រថយន្តម៉ាក Toyota Camry ពណ៌ស ចង្កូតឆ្វេង ឆ្នាំផលិត 2009

១០-រថយន្តម៉ាក Toyota Camry ពណ៍ផ្សែងបារី ចង្កូតឆ្វេង ឆ្នាំផលិត 2007

១១-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 ពណ៌មាស ផ្លាកលេខ ភ្នំពេញ 2J-6143

១២-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ពណ៌មាស ផ្លាកលេខភ្នំពេញ 2AE-4989

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអះអាងពីការប្តេជ្ញាចិត្ត ធ្វើការបង្ក្រាបរថយន្តអត់ពន្ធតាមដងផ្លូវ ដូចភ្លៀងរលឹម ធ្វើយ៉ាងលុបបំបាត់ឲ្យអស់រថយន្តទាំងនោះ និងដើម្បីជំរុញឲ្យមានការប្រកួតប្រជែងស្មើភាព ក្នុងវិស័យនាំចូលរថយន្ត៕

អត្ថបទដែលជាប់ទាក់ទង