រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញប្រកាសតែងតាំងលោក ស៊ុន ប៊ុនធឿន ជាប្រធានមន្ទីរព័ត៌មានថ្មីនៃខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ អមដំណើរដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ស៊ុន ប៊ុនធឿន ឲ្យចូលកាន់តំណែងជាប្រធានមន្ទីរព័ត៌មានថ្មីនៃខេត្តស្ទឹងត្រែង៕