ប្រធានគណៈមេធាវីកម្ពុជាបានលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីកម្ពុជានៅលើឆាកអន្តរជាតិ
តបតាមការអញ្ជើញរបស់សមាគមច្បាប់នៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទសមាគមច្បាប់នៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី៣៦ ក្រោមមូលបទ «គ្រប់យ៉ាង គ្រប់ទីកន្លែងទាំងអស់ក្នុងពេលតែមួយ៖ ការប្រកបវិជ្ជាជីវៈមេធាវីក្នុងយុគឌីជីថល» ដែលប្រព្រឹត្តទៅនៅទីក្រុងបឹងហ្គាឡូរ៉ូ សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
វត្តមានរបស់ ឯកឧត្តមប្រធាន និងសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទលើកទី៣៦នេះ បានលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីកម្ពុជានៅលើឆាកអន្តរជាតិ។
សមិទ្ធផលធំៗរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទលើកទី៣៦ រួមមាន៖
១៖ ការបង្ហាញវត្តមាន និងសមត្ថភាពរបស់មេធាវីកម្ពុជានៅលើឆាកអន្តរជាតិ
២៖ ការស្វែងយល់អំពីការវិវត្តន៍នៃការប្រកបវិជ្ជាជីវៈច្បាប់នៅក្នុងតំបន់ និងសកលលោក
៣៖ ការចុះអនុស្សរណៈនៃការយោគយល់ជាមួយគណៈមេធាវីនៃសាធារណរដ្ឋកូរ៉េ
៤៖ ការចុះអនុស្សរណៈនៃការយោគយល់ជាមួយគណៈមេធាវីនៃសាធារណរដ្ឋឥណ្ឌា
៥៖ កិច្ចសន្ទនាទេ្វភាគីជាមួយគណៈមេធាវីហុងកុង
៦៖ ទស្សនកិច្ចនៅតុលាការកំពូលនៃរដ្ឋកាណាតាកា និងគណៈមេធាវីបឹងហ្គាឡូរ៉ូ៕