ឧបនាយករដ្ឋមន្រ្តី នេត សាវឿន កោតសរសើរអគ្គស្នងការនគរបាលជាតិបានដឹកនាំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកំឡុងព្រះរាជពិធីបុណ្យអុំទូកបានជោគជ័យយ៉ាងរលូនល្អប្រសើរ

ឧបនាយករដ្ឋមន្រ្តី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សូមសម្តែងនៃសេចក្តីកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺចំពោះការដឹកនាំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទទួលបាន ជោគជ័យ យ៉ាងរលូន និង ល្អប្រសើរ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏សូមផ្តាំផ្ញើការសួរសុខទុក្ខ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មការ មេបញ្ជាការគ្រប់គោលដៅ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាទាំងយប់ថ្ងៃ បំពេញបេសកកម្មយ៉ាងសស្រាក់សស្រាំង ប្រកបដោយភាពរឹងមាំ ស្វាហាប់ ក្នុងការថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងរយៈពេល ៣ ថ្ងៃនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាយើងរាប់លាននាក់ បានចូលរួមកំសាន្តក្នុងព្រះរាជពិធី ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយភាពកក់ក្តៅ សុខសុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ ក្រោមម្លប់សន្តិភាព តាមរយៈការដឹកនាំដ៏ត្រចះត្រចង់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តីសូមជូនពរ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានគណៈកម្មការ មេបញ្ជាការគ្រប់គោលដៅ និង កងកម្លាំងយើងទាំងអស់ សូមទទួលបានសុខភាពល្អ កម្លាំងពលៈមាំមួន និង ទទួលបាន ជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង