រដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វីរភាព ពលីកម្ម និងសាមគ្គីភាពប្រកបដោយការតស៊ូ លះបង់របស់យុវជនជំនាន់មុន បានផ្ដល់នូវអ្វីដែលយើងមានថ្ងៃនេះ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បានគូសបញ្ជាក់ថាវីរភាព ពលីកម្ម និងសាមគ្គីភាពប្រកបដោយការតស៊ូ លះបង់របស់យុវជនជំនាន់មុន បានផ្ដល់នូវអ្វីដែលយើងមានថ្ងៃនេះ នោះគឺការស្វែងរកសន្តិភាព ស្ថិរភាព និងការកសាងឡើងវិញនូវព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ផ្អែកទៅលើមូលដ្ឋាននេះ ស.ស.យ.ក. បានបន្តបេសកកម្ម រួមចំណែកជាវិជ្ជមាន ដោយសម្រេចបាននូវសមិទ្ធផលដ៏មានតម្លៃជាច្រើនរួមមាន៖ ការលើកកម្កើងកិត្យានុភាពជាតិ ការលើកកម្កើងវប្បធម៌ និងសាសនា ការស្វែងយល់អំពីប្រវត្តិសាស្រ្ត ការផ្សាយសកម្មភាពមនុស្សធម៌ ការផ្ដល់ឱកាសឱ្យយុវជនអាចចូលរួមក្នុងសកម្មភាពសង្គម ផ្ដល់ឱកាសឱ្យយុវជនអាចអភិវឌ្ឍខ្លួនទាំងកាយសម្បទា ចំណេះដឹង ស្មារតី ដើម្បីក្លាយជាធនធានមនុស្សក្នុងសង្គម ជាពិសេសអាចរួមកម្លាំងគ្នា គាំទ្រដល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាលដោយឈរលើបុព្វហេតុរួម ដើម្បីជាតិ មាតុភូមិ។

ឯកឧត្តមប្រធានស.ស.យ.ក បានបន្ថែមថា ប៉ុន្តែកិច្ចការទាំងនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ស.ស.យ.ក. នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីសង្គមជាតិរបស់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង