ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណៈការបន្តបង្កើនការយកចិត្តទុកដាក់ចុះថែទាំផ្លូវថ្នល់ ដើម្បីជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញការដឹកជញ្ជូនកាន់តែងាយស្រួល

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កោះកុង មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ រតនគិរី ព្រះវិហារ ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ចាម កណ្ដាល កែប កំពង់ឆ្នាំង បាត់ដំបង កំពង់ធំ និងខេត្តសៀមរាបបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម ដោយបានជួសជុលថែទាំ ដាំបង្គោលសញ្ញា លាបពណ៌បង្គោលសញ្ញា កាយដីដាក់ប្រព័ន្ធលូ និងកាត់ស្មៅ សម្អាតរុក្ខជាតិតាមដងផ្លូវ កាត់សម្អាតស្មៅ កៀរនិងកិនបង្ហាប់គ្រឹះ ដាក់លូ លុបសំបុកមាន់ អ៊ុតកៅស៊ូ (Reseal) រោយថ្មម៉ិចពង្រីកតួផ្លូវ អ៊ុតចិញ្ចើមផ្លូវ អ៊ុតគំនូស-បំពាក់ផ្លាកបង្គោលសញ្ញាចរាចរណ៍ ដាំបង្គោលបង្ហាញផ្លូវ កៀរសម្អាតចិញ្ចើមផ្លូវ ប៉ះចិញ្ចើមផ្លូវ នៅលើកំណាត់ផ្លូវជាច្រើនខ្សែ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧ លេខ៧២ លេខ៦៧ លេខ៧៣ លេខ៦៤ លេខ៦ លេខ៦៣ លេខ៤៦ លេខ៧៦ លេខ៧៨ លេខ៧១ លេខ៨ លេខ៥៦ លេខ៥ លេខ៤៣ លេខ៥៧ និងផ្លូវជាតិលេខលេខ៣៣A ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

ទន្ទឹមនឹងការដែលមានផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ សូមកុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាពផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។

ប្រសិនបើបានជួបប្រទះបញ្ហាផ្លូវថ្នល់ ខូចខាតក្លាយជាជង្ហុកសំបុកមាន់ សូមបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធីថែទាំផ្លូវ (Road Care) និងរាយការណ៍មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអាចចាត់ក្រុមការងារចុះជួសជុល និងថែទាំបានទាន់ពេលវេលា។

ទាញយកកម្មវិធី តាមរយៈតំណភ្ជាប់ខាងក្រោម៖
– iOS: roadcare.mpwt.gov.kh
– Android: roadcare.mpwt.gov.kh

អត្ថបទដែលជាប់ទាក់ទង