ព្រះមហាក្សត្រកម្ពុជាត្រាស់បង្គាប់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៧ តាមរាជធានី-ខេត្ត
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានផ្ញើព្រះរាជសារកោះប្រជុំត្រាស់បង្គាប់ឱ្យបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ នៅតាមបណ្តាមណ្ឌលរាជធានី-ខេត្តទាំង២៥ ដែលមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចសរុបចំនួន ១២៥រូបចូលរួមសម័យប្រជុំនៃរដ្ឋសភានីតិកាលទី៧ ដែលនឹងធ្វើឡើងលើកដំបូងក្នុងនីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រតាមបណ្តាមណ្ឌលរាជធានី-ខេត្តទាំង២៥ មានមកពីគណបក្សប្រជាជនកម្ពុជាចំនួន១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៥រូប។
គួរបញ្ជាក់ថា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃដែលរដ្ឋសភាកោះប្រជុំលើកដំបូងក្នុងនីតិកាលទី៧ ហើយនៅល្ងាចថ្ងៃទី២១ ដដែល សមាជិកសភានឹងចូលស្បថនៅព្រះបរមរាជវាំង។ បន្ទាប់មកនៅថ្ងៃទី២២ សភានឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់ព្រឹទ្ធបុរស ហើយល្ងាចគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែង៕