ប៉ូលិសក្រសួងមហាផ្ទៃចុះចាប់ឃាត់ខ្លួនបុរសម្នាក់គំរាមអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាពវីដេអូអាក្រាតកាយរួមដំណេកជាមួយគ្នា
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនបុគ្គលមួយរូបពាក់ព័ន្ធនឹងការគំរាមនារីដែលជាអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាពវីដេអូអាក្រាតកាយដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា។
ប្រតិបត្តការណ៍នេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗក្រោយពីជនសង្ស័យរូបនេះបានគំរាមកំហែងជនរងគ្រោះជាច្រើនលើកច្រើនសារថានឹងបង្ហោះចែកចាយរូបភាពវីដេអូអាក្រាតកាយរបស់ជនរងគ្រោះតាមបណ្តាញសង្គមនានាប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕