ផឹកស៊ីឈ្លោះគ្នា ប្ដីប្រពន្ធចិត្តស្លុយទៅផ្ទះ លីកាំបិតខ្វែវមកកាប់ប្រហារលើបុរសម្នាក់ឲ្យស្លាប់ក្នុងថ្លុកឈាម

នៅទីបំផុត, កម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវឈានដល់ការចាប់ឃាត់ខ្លួនបានហើយករណីឃាតករពីរនាក់ប្តីប្រពន្ធ ដែលបានកាប់សម្លាប់ទៅលេីបុរសម្នាក់ឲ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

បើតាមចម្លើយសារភាពរបស់ជនដៃដល់បានឲ្យដឹងថា មុនឈានទៅការកាប់សម្លាប់នេះគឺមានបញ្ហាទំនាស់ពាក្យសំដីក្នុងវង់ផឹកសុី រហូតឈ្លោះប្រកែកគ្នា ទេីបរូបគេទាំង២នាក់ ជិះម៉ូតូទៅផ្ទះ លីកាំបិតខ្វែវមកកាប់ជនរងគ្រោះដល់កន្លែងតែម្តងទៅ។

គួររម្លឹកថា ហេតុការនេះ បានកើតឡើនៅយប់ម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង