លោក កន សុខកាយ ដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះត្រួតពិនិត្យ និងគ្រប់គ្រងកីឡាករចំណុះទូកសម្រាប់ថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ភិបាលនៃគណ: អភិបាលស្រុកល្វាឯមនិងជាប្រធានគណ:កម្មការដឹកនាំនិងគ្រប់គ្រងទូកស្រុកល្វាឯម លោក កន សុខកាយ នាថ្ងៃអាទិត្យទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះត្រួតពិនិត្យ និងគ្រប់គ្រងកីឡាករចំណុះទូកសម្រាប់ថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

គួរជម្រាបជូនថា កម្ពុជាបានខកខានក្នុងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ អស់រយៈពេល៣ឆ្នាំមក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើឡើងវិញរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង