ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ ដឹកនាំកិច្ចប្រជុំការងារអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ និងផ្សព្វផ្សាយផែនការ ការពារព្រឹត្តិការណ៍បាល់ទាត់ «ព្រែកជីកហ្វូនណនតេជោ»

កំពត៖ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំការងារអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ និងផ្សព្វផ្សាយផែនការ ការពារព្រឹត្តិការណ៍បាល់ទាត់ ព្រែកជីកហ្វូនណនតេជោ ក្រោមប្រធានបទ «រួមគ្នាដើម្បីព្រែកជីកហ្វូនណនតេជោ» និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៤) ដោយបានដាក់ចេញនូវផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ពិធី (រុក្ខទិវា) នៅស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ និងផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនថ្នាក់ដឹងនាំ អញ្ជើញមកសម្ពោធសមិទ្ធផលនានាក្នុងភូមិសាស្ត្រខេត្តកំពត។

នៅក្នុងកិច្ចប្រជុំ ក៏មានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច នាយការិយាល័យចំណុះមន្ទីរទាំង៧ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៩៕

អត្ថបទដែលជាប់ទាក់ទង