ឯកឧត្ដម គួច ចំរើន, ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត, និងលោក ចេង ឌីណា បានសម្រេចធ្វើការចូលរួមបរិច្ចាគប្រាក់បៀវត្សប្រចាំខែ ៥០% រយះពេល៥ខែ គាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន»
កណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល, ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត បានសម្រេចធ្វើការចូលរួមបរិច្ចាគប្រាក់បៀវត្សប្រចាំខែ ៥០% រយះពេល៥ខែ ចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែធ្នូ ឆ្នាំ២០២៤ និងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលបានសម្រេចធ្វើការចូលរួមបរិច្ចាគប្រាក់បៀវត្សប្រចាំខែ ២៥% រយះពេល៥ខែ ចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែធ្នូ ឆ្នាំ២០២៤ដើម្បីចូលរួមគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន”» គាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបានពីទំព័រហ្វេសប៊ុកផ្ទាល់ឯកឧត្ដមនិងលោកនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ។